ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកហូរច្រោះ បាក់ផ្លូវអស់​មួយចំហៀង

    BY Khmernote Media August 9, 2019
    ញាក់សាច់! ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកហូរច្រោះ បាក់ផ្លូវអស់​មួយចំហៀង

    ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរបានធ្វើការប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤៥ ត្រូវប្រុងប្រយ័ត្នពីព្រោះនៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទឹកហូរ ច្រោះបាក់ផ្លូវ​អស់​មួយចំហៀង ជាពិសេសចំពោះរថយន្តធុនធំសុំផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន។

    បច្ចុប្បន្ន​នេះ​ កងកម្លាំង​ មូលដ្ឋានសមុទ្រ​ កងទ័ព​ជើង​ទឹក​ កំពុង​ធ្វើ​ការ​ជួសជុល​។ សូមឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ អស់លោក​ លោកស្រី​ បងប្អូនប្រជាពលរដ្ឋ​ មេត្តាជ្រាប​ និង​សូមធ្វើ​ដំណើ​រ​ ដោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាពិសេស៕

    <

    ប្រភព៖ លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay