ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងដ៏អាក្រក់នេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ

    BY Khmernote Media August 9, 2019
    ជំនន់ទឹកភ្លៀងដ៏អាក្រក់នេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ

    ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ បានប្រាប់ឲ្យដឹងថា​ ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨​ ខែសីហា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខែសីហានេះ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារកំរិតទឹកភ្លៀងមានកម្ពស់រហូត ដល់២៧២ មីលីម៉ែត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុ​ ត្រូវ​បានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។

    ក្នុងពេលភ្លៀងកំពុងធ្លាក់ ឯកឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រុងការងារជំនាញ បានចុះទៅពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយលូ និងកាយបើកគម្របលូ កាយសំរាមនៅមាត់លូ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន។ សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay