ហួសចិត្ត ! គ្រាន់តែផ្ញើរសារសុំបែកគ្នា នារីម្នាក់ត្រូវមិត្តប្រុសរបស់ខ្លួនវាយស្ទើរស្លាប់ស្ទើររស់
ប្រទេសកូរ៉េ ៖ បើទោះបីជាគូស្នេហ៍រឺប្តីប្រពន្ធក៏ដោយអ្នកមិនមានសិទ្ធវាយធ្វើបាបរឺបង្ខាំងភាគីម្ខាងទៀតទុកនោះទេ វាជាទង្វើរដែលផ្ទុយពីច្បាប់ហើយក៏មិនមានជាអ្វីដែលគួរធ្វើដាក់មនុស្សដែលខ្លួនស្រលាញ់ដែរ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវបុរសជនជាតិកូរ៉េម្នាក់បានចាប់បង្ខាំងមិត្តស្រីរបស់ខ្លួនទុកក្នុងផ្ទះ និងបានវាយធ្វើបាបរាងកាយរបស់នាងទៀតផង។
ប៉ូលិសនៅ Busanjin បានប្រាប់ថាបុរសម្នាក់នេះបានឃុំឃាំងខ្លួនមិត្តស្រីរបស់ខ្លួនទុកតាំងពីថ្ងៃទី១៩មកម្លេះ។ តាមរយៈសម្តីរបស់ស្រ្តីរងគ្រោះដែលមានវ័យ១៩ឆ្នាំបានប្រាប់អោយដឹងថា ថ្ងៃកើតហេតុនាងនិងមិត្តប្រុសមានទំនាស់ពាក្យសម្តីជាមួយគ្នាខ្លះ បន្ទាប់មកមិត្តប្រុសនាងបាននាំនាងទៅភ្នំមួយជិតកន្លែងគេរស់នៅនោះ នៅក្នុងរថយន្តគេបានទះកំផ្លៀងនិងវាយនាងជាច្រើនដៃ។

មិនតែប៉ុណ្ណោះគេបាននាំនាងទៅផ្ទះរបស់គេហើយឃុំនាងនៅទីនោះពេញមួយថ្ងៃ។ នៅពេលនាងនៅទីនោះម្នាក់ឯងនាងបានផ្ញើរសារទៅគេថានាងចង់ទៅសាលារៀនវិញ បន្ទាប់មកទៀតនាងបានផ្ញើរសារសុំបែកគ្នាជាមួយគេ។ ដំបូងគេបានបដិសេធមិនព្រម តែក្រោយមកគេក៏យល់ព្រម តែគេបានឃាត់នាងអោយនៅចាំទទួលឥវ៉ាន់របស់នាងដែលគេបានផ្ញើរទៅផ្ទះរបស់ខ្លួនសិន។ ក្រោយពីរងចាំទទួលរបស់អស់រយៈពេលជាង៥ម៉ោង នាងកាន់តែមានការបារម្ភពីសុវត្ថិភាពរបស់ខ្លួនឯង ហើយក៏សម្រេចចិត្តចាកចេញដោយមិនចាំយករបស់ទាំងអស់នោះទៀត។
ទើបតែចេញផុតច្រកចូលបន្តិចនាងក៏បានជួបនឹងមិត្តប្រុសខ្លួន គេបានវាយទៅលើនាងរហូតដល់ឈាមស្រោចពេញខ្លួន ហើយថែមទាំងអូសនាងចូលក្នុងជណ្តើរយន្តត្រលប់ទៅផ្ទះរបស់គេវិញ។ គេបានយកទឹកជិះទៅលើនារីរងគ្រោះអោយភ្ញាក់ហើយសួរនាងថា “ហេតុអ្វីបានជាសុំបែកពីគេ?” ។ ដោយភាពភ័យខ្លាចនាងបានស្រែកសុំជំនួយ សំណាងអ្នកជិតខាងទៅនោះបានលឺហើយរាយការណ៍ទៅប៉ូលិស ប៉ូលិសចូលមកជួយសង្រ្គោះនារីរងគ្រោះទាន់ពេលហើយអាចឃាត់ខ្លួនបុរសជាសង្សានោះបានទៀតផង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark