ព័ត៌មានជាតិ
ថ្ងៃត្រង់មិញនេះ មានករណីបាត់ក្មេងស្រីម្នាក់នៅខេត្តរតនគិរី ដោយសារលិចទូកដរឆ្លង
BY Khmernote Media
August 9, 2019
ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងនៅមុននេះថា ពេលនេះមានករណីបាត់ក្មេងស្រី ០១នាក់ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ចំណុចទឹកលិចផ្លូវ ដោយសារលិចទូកដរឆ្លង ពេលនេះអាជ្ញាធរ និងប្រជាពលរដ្ឋកំពុងអន្តរាគមន៍ស្វែងរក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង១១ថ្ងៃត្រង់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ខណៈពេលនេះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកំពុងអន្តរាគមន៍ស្វែងរក ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី