ក្រុងកំពង់សោមទាំងមូលអាចនឹងគ្មានទឹកប្រើប្រាស់ ដោយសារតែមូលហេតុនេះ!
ក្រុងព្រះសីហនុ៖ ក្រុងកំពង់សោមទាំងមូលអាចនឹងគ្មានទឹកប្រើប្រាស់ ដោយសារតែមូលហេតុទឹកហូរខ្លាំងច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលអោយដាច់ចរន្តអគ្គិសនី ជាហេតុធ្វើអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ នេះបើយោងតាមការបង្ហោះរបស់ ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងព្រះសីហនុថា ៖
“ដោយសារតែជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើអោយទឹកនៅទំនប់ក្បាលឆាយមានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្តាលអោយដាច់ចរន្តអគ្គិនី ជាហេតុធ្វើអោយប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ ក្រុមការងារកំពុងរកមធ្យោបាយដើម្បីដាំបង្គោលឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាយល់យោគ។ សូមអរគុណ”។
គួររំលឹកថាធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជន់លិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ។ ហើយគ្រោះធម្មជាតិទឹកជន់លិចនេះ ក៏មានការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕




