ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនស្ថិតក្នុងការប្រកាសអាសន្នភ្លើងក្រហម ខណៈព្យុះទីហ្វុងឡេគីម៉ាកំពុងធ្វើដំណើរទៅឆ្នេរសមុទ្រភាគខាងកើត

    BY autoadmin August 9, 2019
    ប្រទេសចិនស្ថិតក្នុងការប្រកាសអាសន្នភ្លើងក្រហម ខណៈព្យុះទីហ្វុងឡេគីម៉ាកំពុងធ្វើដំណើរទៅឆ្នេរសមុទ្រភាគខាងកើត

    ប្រទេសចិនបានប្រកាសអាសន្នភ្លើងក្រហម និងបានផ្អាកសេវាកម្មរថភ្លើងរាប់សិបគ្រឿង ខណៈដែលឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ នឹងត្រូវប្រឈមជាមួយនឹងព្យុះទីហ្វុងឡេគីម៉ា (Typhoon Lekima) ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ព្យុះនេះមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឱ្យវាត្រូវបានគេចាត់ទុកថា ជាប្រភេទ category 4 មានន័យថា វាជាព្យុះសង្ឃរាដែលខ្លាំងជាងគេលំដាប់ ទី២ នៅក្នុងមាត្រដ្ឋាន Saffir–Simpson ។ ហើយវាក៏កំពុងមានចលនានៅឯភាគពាយព្យ ក្នុងល្បឿន ២៦គីឡូម៉ែត្រ/ម៉ោង ។

    ព្យុះនេះបច្ចុប្បន្នស្ថិតនៅជិតចុងខាងជើងនៃកោះតៃវ៉ាន់ ហើយគ្រោងនឹងវាយប្រហារខេត្តហ្សេជាំងនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងស្រុក) ។ ពេលដែលវាវាយប្រហារទៅលើឆ្នេរសមុទ្រភាគខាងកើត វាត្រូវបានគេរំពឹងថា នឹងប្រែជាប្រភេទ category 2 ជាមួយនឹងខ្យល់បក់ ១៥០-១៦០ គីឡូម៉ែត្រ/ម៉ោង។ ភាគខាងត្បូងខេត្តហ្សេជាំង នឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីខ្យល់ ប៉ុន្តែតំបន់ឆ្នេរផ្សេងទៀតរួមទាំងតំបន់ភាគខាងជើងទីក្រុងសៀងហៃ គឺប្រឈមនឹងហានិភ័យដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់៕

    អត្ថបទ៖ លីដា

    Share This Post: