ព័ត៌មានជាតិ
បិទលែងឲ្យចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ដោយសារទឹកជន់លិចខ្លាំងពេក
BY Khmernote Media
August 9, 2019
ខេត្តព្រះសីហនុ-មន្រ្តីសាលាខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ក្នុងឃុំជើងគោម្តុំ មុខតំបន់សេដ្ឋកច្ចពិសេស កំពុងរងការជន់លិចពីជំនន់ទឹកភ្លៀង ដែលហូរកាត់ពីលើផ្លូវជាតិ បណ្តោយប្រមាណពី៣០០ទៅ៥០០ម៉ែត្រ និងមានកម្ពស់ជិតកន្លះម៉ែត្រ ដោយសារទឹកភ្លៀងហូរធ្លាក់ខ្លាំង ពីលើភ្នំខាងក្រោយនោះ។ មន្ត្រីស្រុកព្រៃនប់ថ្លែងដែរថា គិតត្រឹមរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបិទការធ្វើចរាចរណ៍ទាំងស្រុង ហើយត្រង់ចំណុចទឹកហូរកាត់ផ្លូវនេះ។

ប្រភព៖ លោក Huy Bunleng