ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេញបញ្ជាឲ្យដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ទៅជួយដល់ជនរងគ្រោះទឹកជំនន់នៅខេត្តរតនគិរី
BY Khmernote Media
August 9, 2019
កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី គន់ គីម ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់។
ការដឹកអំណោយនេះបន្ទាប់ពី ទទួលបានដំណឹងនៃការរងគ្រោះដោយសារទឹកជំនន់របស់ប្រជាពលរដ្ឋនៅខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចេញបញ្ជាឲ្យ លោកទេសរដ្ឋមន្ត្រី គន់ គីម ដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕









