ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងជូនថវិកា២០លានរៀល ដល់គ្រួសារនៃសព​២នាក់ប្តីប្រពន្ធជាកម្មករសំណង់ ដែលបានស្លាប់ដោយសាររលំបាក់របងសង្កត់លើ

    BY Khmernote Media August 9, 2019
    សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងជូនថវិកា២០លានរៀល ដល់គ្រួសារនៃសព​២នាក់ប្តីប្រពន្ធជាកម្មករសំណង់ ដែលបានស្លាប់ដោយសាររលំបាក់របងសង្កត់លើ

    ខេត្តព្រះសីហនុ ៖ ក្រោយ​ពីទទួលដំណឹង ​ករណីបាក់របងសង្កត់ស្លាប់ប្តីប្រពន្ធ ធ្វេីការសំណង់នៅក្រុងព្រះសីហនុ​ នាថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោកជំទាវ​ ហៀក​ ហ៊ីមុល្លី​ អភិបាលរងខេត្ត​ តំណាង​ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២០លានរៀល ​ជូនគ្រួសារសព​តាមរយៈប្រធានមន្ទីរពេទ្យ ដែលសពជនរងគ្រោះទាំង២ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។

    ជាមួយគ្នានេះ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានចេញសោហ៊ុយទាំងអស់ក្នុងការដឹកសាកសពយកទៅផ្ទះនៅខេត្តកំពង់ចាមដើម្បីធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកថាកាលពីព្រឹកថ្ងៃទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩ ពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់បានស្លាប់ដោយសាររលំបាក់របងសង្កត់លើ បុរសជា​ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា​ ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ​ មានស្រុកកំណើតនៅកំពង់ចាម៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay