អន្តរជាតិ
អាហ្វ្រិកខាងត្បូង រកឃើញបវកញ្ញាសម្រាប់ចូលរួមប្រកួតដណ្តើមមកុដ Miss Universe 2019 ហើយ
BY Khmernote Media
August 10, 2019
អាហ្វ្រិកខាងត្បូង៖ នៅឆ្នាំ២០១៩ ទីបំផុតអាហ្វ្រិកខាងត្បូងបានរកឃើញបវកញ្ញាប្រចាំប្រទេសរបស់ខ្លួនហើយ។ កញ្ញា Zozibini Tunzi បានផ្តួលបេក្ខនារីផ្សេងៗទៀតដោយគ្រងមកុដ Miss South Africa 2019 ដែលបានប្រព្រឹត្តទៅនៅthe Sun Arena ក្នុងក្រុង Pretoria កាលពីថ្ងៃសុក្រ។
កញ្ញា Zozibini Tunzi មានអាយុ២៥ឆ្នាំ មកពីក្រុង Cape Town ធ្លាប់ឆ្លងកាត់ការប្រកួត MISS SOUTH AFRICA កាលពីឆ្នាំ២០១៧ តែពុំទទួលជ័យលាភីឡើយ រហូតមកដល់ឆ្នាំ២០១៩នេះ កញ្ញាក៏ចូលរួមម្តងទៀត និងទទួលជ័យលាភីដោយទទួលបានប្រាក់រង្វាន់ និងការឧបត្ថម្ភជាច្រើនទៀត។ គួរបញ្ចាក់ថា Zozibini Tunzi បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈ នៅសាកលវិទ្យាល័យ Cape Peninsula University of Technology។ នាងនឹងតំណាងឲ្យប្រទេសអាហ្វ្រិកខាងត្បូង ចូលរួមប្រកួតបវកញ្ញាចក្រវាល ឆ្នាំ២០១៩ នៅខាងមុខនេះ៕







ដោយ៖ ណារ៉ែន