ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជុំសភានៅកេនយ៉ាត្រូវបានពន្យាពេលភ្លាមៗ ដោយសារសមាជិកម្នាក់ផោមជះក្លិនស្អុយពេញសភា ហើយរកមុខអ្នកផោមមិនឃើញ

    BY autoadmin August 10, 2019
    ប្រជុំសភានៅកេនយ៉ាត្រូវបានពន្យាពេលភ្លាមៗ ដោយសារសមាជិកម្នាក់ផោមជះក្លិនស្អុយពេញសភា ហើយរកមុខអ្នកផោមមិនឃើញ

    កេនយ៉ា៖ កាលពីពេលថ្មីៗនេះមានរឿងគួរឱ្យហួសចិត្តមួយ ដោយសារការប្រជុំជជែកដេញដោលគ្នាយ៉ាងក្តៅគគុកមួយ ត្រូវបានរំខានដោយក្លិនផោម នៅឯសន្និបាតប្រចាំតំបន់មួយរបស់ប្រទេសកាលពីថ្ងៃពុធ។ ក្នុងនោះផងដែរលោក Julius Gaya ដែលជាវាគ្មិនមួយរូបបាននិយាយទៅកាន់សមាជិកសភាថា៖ «វាគ្មិនកិត្តិយសយើងម្នាក់បានបំពុលខ្យល់អាកាស ហើយខ្ញុំដឹងថាគាត់ជានរណា»។ ប៉ុន្តែសមាជិកដែលគាត់បានចោទប្រកាន់បានតបមកវិញថា មិនមែនជាគាត់នោះទេ ព្រោះគាត់មិនអាចធ្វើរឿងបែបនេះ នៅចំពោះមុខសហសេវិករបស់គាត់បានទេ។

    យ៉ាងណាក៏ដោយវាគ្មិនសភាម្នាក់ទៀតលោក Edwin Kakach ក៏បានណែនាំសមាជិកទាំងអស់ឱ្យដើរចេញទៅខាងក្រៅ និងឈប់សម្រាកមួយភ្លែតសិន ដើម្បីឱ្យក្លិនស្អុយនោះបាត់ទៅវិញ។ របាយការណ៍ក៏បានឱ្យដឹងផងដែរថា លោក Edwin Kakach បានស្នើសុំឱ្យមន្រ្តីនាំយក Air freshener មកដាក់ក្នុងកន្លែងប្រជុំ ដើម្បីឱ្យខ្យល់ក្លិនស្រស់ថ្លាឡើងវិញ។ គាត់បាននិយាយថា៖ «ជាក្លិនអ្វីក៏ដោយឱ្យតែមានសល់នៅក្នុងការិយាល័យ មិនថាវាជាវ៉ានីឡា ឬស្ត្រប៊ឺរី។ យើងមិនអាចបន្តអង្គុយក្នុងបរិយាកាស ដែលមានក្លិនមិនល្អបាននោះទេ»។ ប៉ុន្តែយ៉ាងណាក៏ដោយក្លិនស្អុយត្រូវបានធូរស្បើយទៅវិញមុនពេល Air freshener មកដល់ ហើយពួកគេក៏បន្ដការជជែកវែកញែកបន្តទៀត៕

    អត្ថបទ៖ លីដា

    Share This Post: