ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃត្រៀមប្រមូលប៉ូលិសចរាចរណ៍ទូទាំងក្រុងបាងកកមកប្រលងធ្វើតេស្តសមត្ថភាព អ្នកប្រលងធ្លាក់នឹងត្រូវផ្ទេរឲ្យមកធ្វើការនៅការិយាល័យវិញ លែងឲ្យឈរជើងតាមគោលដៅទៀតហើយ

    BY Khmernote Media August 12, 2019
    ថៃត្រៀមប្រមូលប៉ូលិសចរាចរណ៍ទូទាំងក្រុងបាងកកមកប្រលងធ្វើតេស្តសមត្ថភាព អ្នកប្រលងធ្លាក់នឹងត្រូវផ្ទេរឲ្យមកធ្វើការនៅការិយាល័យវិញ លែងឲ្យឈរជើងតាមគោលដៅទៀតហើយ

    ថៃ៖ ការិយាល័យប៉ូលិសក្រុងបាងកកប្រទេសថៃគ្រោងនឹងឲ្យប៉ូលិសចរាចណ៍ទាំងអស់ធ្វើការប្រលងវាស់ស្ទង់សមត្ថភាពមួយ ហើយអ្នកណាម្នាក់ ដែលធ្លាក់ការប្រលងនេះនឹងត្រូវផ្ទេរអោយមកធ្វើការងាររដ្ឋបាលក្នុងការិយាល័យវិញ។ សំណួរសម្រាប់ការប្រលងមានរហូតដល់ ១,០០០ សំណួរ ត្រូវបានរដ្ឋបាលធ្វើការចំរាញ់ជ្រើសយកជាង១០០សំនួរមកប្រឡង ដែលសំនួរទាំងនោះសុទ្ធតែជាប្រភេទសំណួរប្រភេទ Multiple Choice និងជាប្រភេទសំណួរស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីយកធ្វើតេស្តវាស់ស្ទង់សមត្ថភាពប៉ូលិសចរាចរណ៍ក្នុងក្រុងបាងកក ហើយដើម្បីជាប់ការប្រលងនេះបេក្ខជនម្នាក់ៗត្រូវតែទទួលបានពិន្ទុចាប់ពី ៨០% ឡើងទៅ។

    បើតាមលោក Sukhun Prommayon អធិការរងនគបាលក្រុងបាងកកបានឲ្យដឹងថា ការប្រលងនេះត្រូវបានរៀបចំឡើង ដើម្បីស្ទង់សមត្ថភាពធ្វើឲ្យប្រាកដថា ប៉ូលិសចរាចរណ៍ទាំងអស់បានចងចាំនូវច្បាប់ និងការផាកពិន័យត្រឹមត្រូវគ្រប់រូបភាពយ៉ាងច្បាស់លាស់ពេលពួកគេចុះទៅបំពេញការងារ។ ដូចនេះករណីដែលប៉ូលិសធ្វើការផាកពិន័យប្រជាពលរដ្ឋមិនត្រូវត្រឹម ឬផ្ទុយពីច្បាប់កំណត់ ជាពិសេសជុំវិញច្បាប់ចរាចរណ៍ ដែលទើបបង្កើតថ្មីៗតែម្តង នឹងមិនអាចកើតមានឡើងឡើយ ប្រសិនបើប៉ូលិសទាំងអស់បានចងចាំច្បាប់ចរាចរណ៍យ៉ាងត្រឹមត្រូវនោះ។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ការប្រលងដូចគ្នានេះក៏បានរៀបចំម្តងរួចហើយដែរ ហើយកាលពីនោះមានប៉ូលិសចំនួន ២៦ នាក់ក្នុងចំណោម ៥​,០០០ នាក់ បានធ្លាក់ការប្រលង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay