ព័ត៌មានជាតិ

អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ឆ្លងកាត់ខេត្តពោធិ៍សាត់-វាលវែង-ថ្មដា ចូរបង្កើនការប្រុងប្រយ័ត្ន ព្រោះតែមានការបាក់ដី និងរលំដើមឈើធ្លាក់លើតួផ្លូវ

BY
Khmernote Media
August 10, 2019

យោងតាមប្រភពទំព័រ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ផ្លូវជាតិលេខ៥៥​ (ពោធិសាត់​-វាលវែង-ថ្មដា)​ បានរងគ្រោះដោយបាក់ដីធ្លាក់មកលេីតួផ្លូវ។ នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។

ក្រសួងសាធារណការ និងដឹកជញ្ជូន និង​អាជ្ញាធរមូលដ្ឋានបានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ចរាចរណ៍ក៏អាចដំណើរការបានវិញ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្នទាំងអស់គ្នាដេីម្បីសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ»៕

Share This Post: