ព័ត៌មានជាតិ
ទីបំផុត ACU រកឃើញថា គ្រាន់តែប្រធានមន្ទីរ សុរិយោដីខេត្តពោធិ៍សាត់ប្រព្រឹត្តអំពេីពុករលួយ បានជិត៤០ម៉ឺនដុល្លារ យកលុយទិញផ្ទះ ទិញដី ហើយដូរឡាន LEXUS 570 ទៀត
BY Khmernote Media
August 11, 2019
ករណីលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស) ខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយធ្វើការចាប់ខ្លួនជាមួយនឹងបក្សពួក បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេលនេះលទ្ធផលដែល ACU រកឃើញបានបញ្ជាក់អោយដឹងថា លោក លៀម ប៊ុនរឿន បានប្រព្រឹត្តិអំពើរពុករលួយតាំងពីឆ្នាំ២០១៦ មកម្លេះ ហើយមានរហូតដល់ទៅ ១៤០ករណី ប្រមូលលុយខ្មៅ បានជិត៤០ម៉ឺនដុល្លារ មកទិញផ្ទះ ទិញដី សង់ផ្ទះត្រចៀកកាំ និងបានដូរឡានទំនើប Lexus 570 ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក លៀម ប៊ុនរឿន និងបក្សពួកកំពុងត្រូវបានគេអនុវត្តន៍ទោសទៅតាមនិតិវិធីច្បាប់ ក្រោយរកឃើញថាក្រុមមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស) ខេត្តពោធិ៍សាត់ ទាំងនេះបានប្រព្រឹត្តអំពើរពុករលួយ។ សូមអានរបាយការណ៍ខាងក្រោម៖




