តិចនិកត្រឹមត្រូវក្នុងការលាបក្រែម ដើម្បីទទួលបានបបូរមាត់ស្រស់ស្អាតនិងទាក់ទាញ
នារីៗគ្រប់រូបមុននឹងចេញទៅខាងក្រៅតែងតែមានការតុបតែងខ្លួនជាប្រចាំដើម្បីឲ្យខ្លួនមើលទៅមានទំនុកចិត្ត និងអាចចូលចំណោមជាមួយនឹងគេចុះ។ បន្ទាប់ពីការស្លៀកពាក់ រឿងមួយដែលនារីគួរយល់ដឹងនោះគឺថាលាបក្រែមបបូរមាត់ដែលនារីគ្រប់រូបតែងតែមានការធ្វេសប្រហែស ក៏ដូចជាពុំមានតិចនិកក្នុងការលាបឲ្យបានត្រឹមត្រូវ។ ដូចនេះខាងក្រោមនេះគឺជាវិធីដើម្បីឲ្យយើងបានដឹងក្នុងការលាបក្រែមយ៉ាងណាឲ្យមានភាពត្រឹមត្រូវ ព្រមទាំងទទួលបាននូវភាពស្រស់ស្អាតទៀតផង៖
១. អ្នកគួរតែយកម្សៅទ្រនាប់មកលាបពីលើបបូរមាត់ឲ្យសព្វដើម្បីបិទបាំងបបូរមាត់ដែលមានពណ៌ខ្មៅ និងងាយស្រួក្នុងការលាបឲ្យឃើញមានភាពស្រស់ស្អាត។

២. អ្នកគួរតែលាបក្រែមឲ្យត្រូវនិងរឹមមាត់របស់អ្នក មិនគួរលាបហួសបបូរមាត់ រឺក៏លាបសល់បបូរមាត់នោះទេព្រោះវាមើលទៅមិនស្អាតនិងបាត់អស់ទំនុកចិត្តលើខ្លួនឯង។

៣. អ្នកគួរតែគូសចំណុចខ្វែងនៅលើបបូរមាត់ រឺក៏គូសទ្រេៗនៅក្រោមបបូរមាត់ ដើម្បីឲ្យឃើញទម្រង់ក៏ដូចជាចង្អូរមាត់ស្រស់ស្អាត។


៤. អ្នកគួរតែយកគូល័រមាត់ឈើមកគូសនៅជុំវិញមាត់ជាមុនសិន មុននឹងលាបក្រែមពេញផ្ទៃមាត់ព្រោះនៅពេលដែលអ្នកគូសបែបនេះនឹងធ្វើឲ្យចេញទម្រង់មាត់បានស្អាតក៏ដូចជាមានភាពទាក់ទាញ។

៥. បើសិនជាអ្នកចង់លាបក្រែមដែលមានប្រភេទស្ងួត អ្នកគួរតែជ្រើសរើសយកជា Vaseline រឺក៏ម្សៅទ្រនាប់មកលាបដើម្បីជៀសវាងធ្វើឲ្យបបូរមាត់យើងស្ងួត និងឆាប់ខូច។


អត្ថបទ៖ Sai
រូបភាព៖ Google