ថៃព្រមានថា រថយន្តចាស់ៗគឺជាកត្តា ដែលជំរុញឲ្យមានគ្រោះថ្នាក់ចរាចរណ៍បំផុត
ថៃ៖ អ្នកជំនាញជនជាតិថៃបានព្រមានថា រថយន្តចាស់ៗគឺជាកត្តាដែលជំរុញឲ្យមានគ្រោះថ្នាក់ចរាចារណ៍ធ្ងន់ធ្ងររហូតដល់មានការបាត់បង់ជីវិត។ បើយោងតាមលោក Agachai សាស្រ្តាចារ្យនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា King Mongkut’s Institute of Technology Ladkrabang និងសកលវិទ្យាល័យ Hong Kong Polytechnic បានបញ្ជាក់ប្រាប់ថា ជាទូទៅប្រភេទរថយន្តទ្រុងសម្រាប់ដឹកទំនិញតូចៗអាចត្រូវបានគេប្រើប្រាស់ក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំ ប៉ុណ្ណោះ ហើយបើប្រើលើសពីរយៈពេលកំណត់នេះគឺពួកវាងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់។
សូមបញ្ជាក់ជូនថា ការព្រមានរបស់អ្នកជំនាញខាងលើនេះបានធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានសម្រេចឲ្យរថយន្តទ្រុងជាច្រើនគ្រឿងនៅតែអាចដំណើរការបានជាធម្មតាបើទោះជាពួកគេមានអាយុកាលនៃការប្រើប្រាស់លើសទី ១០ ឆ្នាំក៏ដោយ ហើយក្នុងនោះគេបានរកឃើញទៀតថា ក្នុងចំណោមរថយន្តទ្រុងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃគឺមានប្រមាណជា ៤០ % មានអាយុកាលរហូតដល់ ១៥ ឆ្នាំឯណោះ។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលនៅមិនទាន់ឆ្លើយតបយ៉ាងនោះទេ ជុំវិញការលើកឡើងខាងលើនេះ៕

អត្ថបទ៖ ភក្តី