ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅហុងកុងត្រូវលុបចោលជើងហោះហើររបស់ខ្លួន ខណៈបាតុកររាប់ពាន់នាក់បានកាន់កាប់នៅក្នុងស្ថានីយ

    BY autoadmin August 12, 2019
    អាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅហុងកុងត្រូវលុបចោលជើងហោះហើររបស់ខ្លួន ខណៈបាតុកររាប់ពាន់នាក់បានកាន់កាប់នៅក្នុងស្ថានីយ

    អាកាសយានដ្ឋានអន្តរជាតិហុងកុងបានលុបចោលជើងហោះហើរចាកចេញទាំងអស់ ខណៈការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងស្ថានីយធំរបស់ខ្លួននៅតែបន្តរយៈពេល ៤ថ្ងៃ មកហើយនេះ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឯអាកាសយានដ្ឋាន ដែលជាទីតាំងមមាញឹកបំផុតមួយនៅលើពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមមន្រ្តីបាននិយាយថា ប្រតិបត្តិការហោះហើរត្រូវបានរំខានយ៉ាងខ្លាំងដោយសារក្រុមបាតុករ។

    អ្នកតវ៉ាជាច្រើននាក់បានរិះគន់សកម្មភាពរបស់ប៉ូលីស ដែលកាលពីថ្ងៃអាទិត្យពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់រំសេវទៅបាតុករ។ ក្រុមអ្នកតវ៉ាខ្លះបានពាក់បង់រុំលើភ្នែក ដែលតំណាងឱ្យរូបភាពស្ត្រីម្នាក់ត្រូវបានប៉ូលីសបាញ់នឹងគ្រាប់កាំភ្លើងជ័រឱ្យបែកភ្នែកហូរឈាមយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ។ មហាបាតុកម្ម និងភាពវឹកវររបស់ទីក្រុងហុងកុង មិនបានបង្ហាញសញ្ញានៃការបញ្ឈប់នោះទេ ហើយវាគឺមានរយៈពេលច្រើនជាងពីរខែមកហើយ បន្ទាប់ពីពួកគេចាប់ផ្ដើមប្រឆាំងរដ្ឋាភិបាលរឿងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស៕

    អត្ថបទ៖ លីដា

    Share This Post: