អន្តរជាតិ
ដឹងប្រភពសត្វក្រពើ២ក្បាល ដែលប្រជាពលរដ្ឋចាប់បានពេលលិចទឹកនៅកំពង់សោមហើយ
BY Khmernote Media
August 12, 2019
ក្រុងព្រះសីហនុ៖ ដំណឹងបន្ថែមទាក់ទងនឹងករណីកូនក្រពើ២ក្បាលដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។ បើតាមតំណាងសាលាបញ្ជាក់ថា កូនក្រពើដែលពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀងនិងថាមានតែ២ក្បាលនេះប៉ុណ្ណោះដែលចេញរួចពីកន្លែងចិញ្ចឹម ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុដែលភ្ញាក់ផ្អើល ភ័យព្រួយក្រោយចាប់បានកូនក្រពើតូចៗនេះ។ បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់មកថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន១៧ក្បាល និងបញ្ជាក់ផងដែរថាមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង