អន្តរជាតិ
ប្រទេសក្នុងអាស៊ីចំនួន៣ជាប់ជាប្រទេសរួសរាយរាក់ទាក់ជនបរទេសបំផុត ក្នុងនោះក៏មានកម្ពុជាយើងដែរ
BY Khmernote Media
March 27, 2018
យោងតាមរបាយការណ៍របស់ទំព័របរទេស Expat Insider ដែលបានធ្វើការស្ទង់មតិលើមនុស្សប្រមាណ១៣,០០០នាក់ ដែលមកពីប្រទេស១៨៨ផ្សេងគ្នា ដើម្បីចង់ដឹងថា តើប្រទេសណាខ្លះ ដែលមានភាពរួសរាយរាក់ទាក់ស្វាគមន៍ចំពោះជនបរទេសខ្លះ?
យោងតាមការស្ទង់មតិបានបង្ហាញថា ប្រទេសព័រទុយហ្គាល់ ជាប់ចំណាត់ថ្នាក់លេខ១ ដោយសារតែប្រជាជនព័រទុយហ្គាល់រួសរាយរាក់ទាក់ ហើយថែមទាំងចេះជួយទុក្ខធុរៈជនបរទេសផងដែរ។ ក្រៅពីប្រទេសព័រទុយហ្គាល់ ប្រទេសនៅក្នុងតំបន់អាស៊ីចំនួន៣ដូចជា តៃវ៉ាន់ កម្ពុជា និងវៀតណាម ក៏បានជាប់ឈ្មោះជាប្រទេស ដែលមានរាក់ទាក់ស្វាគមន៍ជនបរទេសផងដែរ។ ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលជាប់ទទួលបានការដាក់ពន្ទុខ្ពស់ជាងគេ៖
1. Portugal
2. Taiwan
3. Mexico
4. Cambodia
5. Bahrain
6. Costa Rica
7. Oman
8. Colombia
9. Vietnam
10. Canada

អត្ថបទ៖ សេម
ប្រភព៖ asiancorrespondent