ព័ត៌មានជាតិ
ឯកឧត្តមគួច ចំរើន បើកកិច្ចប្រជុំបន្ទាន់ ធ្វើការណែនាំដល់ម្ចាស់សំណង់អគារទ្រេត ស្រុត ប្រេះស្រាំ ចំនួន២កន្លែង
BY Khmernote Media
August 13, 2019
ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំមួយដើម្បីធ្វើការណែនាំដល់ម្ចាស់សំណង់អគារទ្រេត ស្រុត ប្រេះស្រាំ ចំនួន២កន្លែង កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ម្ចាស់ដី និងម្ចាស់អាគារ។
អាគារសំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង ដែលជាសំណង់របស់ ១. លោក ZHU FUBING ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (អាគារសំណង់ស្រុត និងប្រេះស្រាំ) និង ២. លោក MA SHUNDI ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (អាគារសំណង់ទ្រេត) ៕




ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ