ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងឪពុកម្តាយទិញឡាន BMW អោយ យុវជនម្នាក់ជិះយកទៅទម្លាក់ចោលចូលទន្លេតែម្តង ព្រោះគេចង់បានឡានម៉ាក Jaguar ជាង

    BY Khmernote Media August 14, 2019
    ខឹងឪពុកម្តាយទិញឡាន BMW អោយ យុវជនម្នាក់ជិះយកទៅទម្លាក់ចោលចូលទន្លេតែម្តង ព្រោះគេចង់បានឡានម៉ាក Jaguar ជាង

    ឥណ្ឌា៖ ការទទួលបានអំណោយជារថយន្តប្រណិតម៉ាក BMW អាចជារឿងដ៏រំភើបចិត្តមួយសម្រាប់មនុស្សទូទៅ តែដោយឡែកយុវជនអាយុ ២២ ឆ្នាំម្នាក់ បែរជាមិនពេញចិត្តនឹងកាដូនេះទៅវិញ ហើយថែមទាំងយករថយន្តនោះទៅបោះចោលក្នុងទឹកទន្លេទៀតផង។ ហេតុការណ៍នេះបានកើតកើតនៅក្នុងក្រុង New Delhi នៃប្រទេសឥណ្ឌា។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា នៅក្នុងថ្ងៃកំណើតរបស់យុវជនវ័យ ២២ ឆ្នាំខាងលើនេះ ឪពុកម្តាយរបស់គេបានទិញរថយន្ត BMW ​មួយគ្រឿង ដែលមានតម្លៃ ៣,៥ លាន រូពី (៤៩,៣២៧ ដុល្លារ) ជាកាដូសម្រាប់គេ។

    យ៉ាងណាក្តី យុវជនរូបនេះមិនស្រលាញ់រថយន្ត BMW ឡើយ ហើយបានជិះឡានោះទៅទំលាក់ចោលក្នុងទឹកទន្លេតែម្តង និងថែមទាំងថតរូបបង្ហោះក្នុងបណ្តាញសង្គមឲ្យឪពុកម្តាយគេបានឃើញទៀតផង។ តាមប្រភពខាងលើបានបន្តថា យុវជនរូបនេះចង់បានរថយន្តម៉ាក Jaguar តម្លៃ ៥ លានរូពី (៧០,៤៦៧ ដុល្លារអាមេរិក) មិនមែនរថយន្ត BMW ​​ឡើយ ហើយដោយមិនពេញចិត្តនឹងកាដូនេះ ទើបរូបគេសម្រេចយកវាទៅបោះចោលតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay