ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍សុខភាព៖ អ្នកស្រង់ក្លិនផ្សែងបារី ដែលជាប់នៅខោអាវក៏មានគ្រោះថ្នាក់ដូចអ្នកជក់ និងអ្នកស្រូបយកផ្សែងបារីដោយប្រយោលដែរ

    BY Khmernote Media August 19, 2019
    របាយការណ៍សុខភាព៖  អ្នកស្រង់ក្លិនផ្សែងបារី ដែលជាប់នៅខោអាវក៏មានគ្រោះថ្នាក់ដូចអ្នកជក់ និងអ្នកស្រូបយកផ្សែងបារីដោយប្រយោលដែរ

    កន្លងមកលោកអ្នកធ្លាប់បានដឹងថា អ្នកជក់បារីដោយផ្ទាល់ និងអ្នកស្រូបយកផ្សែងបារីដោយប្រយោលពីអ្នកជក់នោះ​ សុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពដូចគ្នា។ សម្រាប់អ្នកជក់បារីដោយផ្ទាល់គេច្រើនហៅថា អ្នកជក់ទី ១ ហើយអ្នកដែលនៅក្បែរនោះហើយបានស្រូបយកផ្សែងបារីដោយប្រយោល (មិនមែនជាអ្នកជក់បារី) គេច្រើនហៅថា អ្នកជក់ទី ២។ ដោយឡែករបាយការណ៍សុខភាពថ្មីមួយបានរកឃើញ មិនមែនតែអ្នកជក់ទី ១ និង ទី ២ ទេ ដែលទទួលគ្រោះថ្នាក់នោះ សូម្បីតែអ្នកជក់ទី ៣ ក៏អាចមានគ្រោះថ្នាក់ផងដែរ។ អ្នកជក់ទី ៣ នៅទីនេះ គឺសំដៅទៅលើអ្នកណាម្នាក់ ដែលបានស្រង់ក្លិនផ្សែងបារី ដែលបានជាប់នៅលើខោអាវ នៅលើសាឡុង វាំងនន ពូក ឬសម្ភារផ្សេងនៅក្នុងរថយន្តជាដើម។

    របាយការណ៍មួយនេះបានពន្យល់ថា ផ្សែងបារីដែលជាប់នៅក្នុងសម្ភារដូចបានរៀបរាប់ខាងលើនេះ អាចនៅជះក្លិនពីមួយថ្ងៃរហូតដល់មួយខែឯណោះ។ ហើយនៅក្នុងក្លិនផ្សែងបារីនោះមានផ្ទុកទៅដោយសារធាតុគីមីចំនួន ១០ ប្រភេទ ដូចជា Toluene, lead, Carbon Monoxide, Butane ​និងសារធាតុគីមីគ្រោះថ្នាក់មួយចំនួនទៀត ដែលអាចជំរុញឲ្យអ្នកស្រូបក្លិននេះអាចមានជំងឺមហារីកសួត​ដូចគ្នាទៅនឹងអ្នកជក់ទី ១ និងទី ២ ដែរ ក្នុងករណីដែលពួកគេបានស្រូបយកក្លិននេះក្នុងបរិមាណច្រើន៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay