ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ឃើញ៣នាក់ឪពុកកូន អង្គុយចាំម្តាយចេញពីធ្វើការ អាណិតពេក ក៏ចុះសួរសុខទុក និងអោយថវិការមួយចំនួន ហើយកឺកឺឃើញក៏អោយលុយតាមដែរ អោយមិនចេះតិច
BY Khmernote Media
August 15, 2019
ខេត្តព្រះសីហនុ៖ ក្នុងពេលចុះត្រួតពិនិត្យការងារសន្តិសុខក្នុងមូលដ្ឋាននៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តមអភិបាលខេត្ត បានជួបចៃដន្យជាមួយបងប្រុសម្នាក់ រួមជាមួយកូនតូចៗពីរនាក់ កំពុងអង្គុយរង់ចាំភរិយាចេញពីធ្វើការ។ បើយោងតាមការបញ្ជាក់ពីឲ្យឯកឧត្តម គួច ចំរើន បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខ រួចក៏បានផ្តល់ថវិកាដល់ក្មេងៗម្នាក់ ២ម៉ឺនរៀល ពេលនោះជនជាតិចិនឃើញក៏អោយលុយតាមដែរ អោយក្មេងៗទាំងនោះម្នាក់ ២០០ដុល្លារ ដូចនាំសំណាងដល់ពួកគេអញ្ចឹង៕

អត្ថបទ៖ សេម



