ឆ្នាំនេះ Samsung ចំណេញមិនស្ទើរ លក់ smartwatch បានច្រើនជាងឆ្នាំទៅមួយគុណពីរ
- August 15, 2019
ទីផ្សារលក់នាឡិកាដៃឆ្លាតវ៉ៃ ឬ Smartwatch ត្រូវបានគេមើលឃើញថា ជំនួញដ៏មានស្ថេរភាពបំផុតក្នុងទីផ្សារ ហើយជឿជាក់ថា ទំហំនៃការលក់ប្រចាំឆ្នាំមានការកើនឡើងបន្តបន្ទាប់ជាប់មករហូត។ ការចេញផ្សាយមួយដោយ SamMobile បានសរសេរថា ក្នុងចំណោមក្រុមហ៊ុនផលិតធំៗ ក្រុមហ៊ុន Samsung ត្រូវបានមើលឃើញថា ជាអ្នកដែលមានសកម្មភាពមមាញឹកបំផុតជាងគេ ដោយសារតែកំណើននៃការលក់របស់ខ្លួនគិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះគឺមានប្រមាណទៅដល់ជា៤៤ភាគរយធៀបទៅនឹងតួលេខលក់កាលពីឆ្នាំទៅ។
ប្រភពដដែលនេះបានសរសេរទៀតថា បរិមាណនៃការលក់នាឡិកាដៃឆ្លាតវ៉ៃរបស់ Samsung គឺមានរហូតទៅដល់ជាង ២លានគ្រឿង ដែលវាច្រើនជាថតួលេខឆ្នាំមុនរហូតទៅដល់២ដង។ឆ្នាំ២០១៨ក្នុងត្រីមាសទី២ដូចគ្នាក្រុមហ៊ុន Samsung បានចែកចាយនាឡិកាដៃឆ្លាតវ៉ៃរបស់ខ្លួនតែត្រឹម០,៩លានគ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






