ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃប្រើយន្តហោះធំៗ ដើម្បីហោះទៅនាំយកអ្នកដំណើរ ដែលជាប់ក្នុងព្រលានយន្តហោះហុងកុង ដោយសារតែបាតុកម្ម

    BY Khmernote Media August 16, 2019
    ថៃប្រើយន្តហោះធំៗ ដើម្បីហោះទៅនាំយកអ្នកដំណើរ ដែលជាប់ក្នុងព្រលានយន្តហោះហុងកុង ដោយសារតែបាតុកម្ម

    ថៃ៖ ក្រុមហ៊ុន Thai Airways International នឹងធ្វើការផ្លាស់ប្តូរពីប្រើយន្តហោះធម្មតាទៅប្រើប្រាស់យន្តហោះដ៏ធំមួយ ដើម្បីហោះហើរទៅនាំយកអ្នកដំណើររបស់ខ្លួន ដែលកំពុងជាប់នៅក្នុងព្រលានយន្តហោះតក្នុងក្រុងហុងកុង ព្រោះតែមានបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុងដ៏ធំមួយ។ យោងតាមលោក Sumeth Damrongchaitham ប្រធានក្រុមហ៊ុនអាកាសចរណ៍មួយនេះបានឲ្យដឹងថា ជើងហោះហើរដែលត្រូវប្តូរយន្តហោះធំនោះគឺជាជើងហោះហើរលេខ TG638 និងពេលហោះត្របល់មកប្រទេសថៃវិញគឺស្ថិតនៅជើងហោះហើរលេខ TG639។

    សូមរម្លឹកជូនថា ជើងហោះហើរមួយ ដែលត្រូវចាកចេញពីក្រុងហុងកុងនៅម៉ោងប្រមាណជា ០៧ និង ០៧ នាទីល្ងាចថ្ងៃពុធ កន្លងទៅ មិនអាចនាំយកអ្នកដំណើរគ្រប់ចំនួនឡើយ ដោយមានអ្នកដំណើរចំនួន ៦០ នាក់ ត្រូវជាប់នៅក្នុងសកម្មភាពធ្វើបាតុកម្ម។ ហេតុដូចនេះហើយ ទើបនៅថ្ងៃនេះក្រុមហ៊ុនបានសម្រេចប្រើប្រាស់យន្តហោះខ្នាតធំមួយដើម្បីអាចដឹងអ្នកដំណើរត្រូវមកផង និងអាចនាំយកអ្នកដំណើរដែលបានជាប់នៅក្នុងបាតុកម្មទាំងអស់នោះឲ្យត្រលប់មកវិញគ្រប់ចំនួនផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay