ព័ត៌មានជាតិ
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ស្ថានីយ៍បញ្ចូលហ្គាស ដែលផ្ទុះនៅខេត្តសៀមរាប គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ
BY Khmernote Media
August 15, 2019
ខេត្តសៀមរាប៖ ក្រោយកើតមានករណីផ្ទុះស្ថានីយ៍បញ្ចូលហ្គាស LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតានើយ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ដែលបង្កឲ្យមានមនុស្សជាច្រើននាក់រងរបួសរួចមក។
ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា ស្ថានីយ៍នោះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ក្នុងការសាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ ហើយបច្ចុប្បន្នក្រសួង បាន និងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ផ្ទុះហ្គាសកាលពីម្សិលមិញនេះ បណ្តាលឲ្យមនុស្សរងរបួសសរុបចំនួន១៣នាក់ ដែលមានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូលទៅសង្គ្រោះនៅឯប្រទេសថៃ៕

អត្ថបទ៖ សេម

