ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្គាល់អត្តសញ្ញាណបុរសរងគ្រោះរលាកពេញខ្លួនដើរសុំឲ្យគេជួយជូនទៅពេទ្យ តែគ្មានអ្នកអើពើហើយ

    BY Khmernote Media August 15, 2019
    ស្គាល់អត្តសញ្ញាណបុរសរងគ្រោះរលាកពេញខ្លួនដើរសុំឲ្យគេជួយជូនទៅពេទ្យ តែគ្មានអ្នកអើពើហើយ

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ អំពីខ្សែវីដេអូមួយដែលបុរសម្នាក់បានរងរបួសរលាកពេញខ្លួនប្រាណ និងមុខ ដោយសារតែគ្រោះថ្នាក់ផ្ទុះហ្គាសនៅស្ថានីយ៍ LPG ហើយបុរសរូបនោះបានដើរដង្ហើយសុំឲ្យគេជួយដឹកទៅមន្ទីរពេទ្យ ប៉ុន្តែប្រជាពលរដ្ឋដែលនៅក្បែរនោះមិនមាននរណាម្នាក់អើពើជួយសង្គ្រោះជនរងគ្រោះទាល់តែសោះ ហើយទង្វើបែបនេះធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងខ្លាំងពីភាពគ្មានមនុស្សធម៌របស់អ្នកទាំងនោះ។

    ពេលនេះក្រុមការងារខ្មែរណូត បានរកឃើញអត្តសញ្ញាណរបស់បុរសរងគ្រោះនោះហើយ គាត់មានឈ្មោះ បឿន គុយ អាយុ៤១ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកហ្គាស ហើយគាត់មានកូនចំនួន០៦នាក់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅប្រទេសថៃហើយ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay