ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លើកឡើងថា លោកខ្មាសអៀនណាស់ ពេលបង្គន់សាធារណៈកខ្វក់ មានក្លិនមិនល្អ ដោយសារពលរដ្ឋមិនចេះនាំគ្នាថែរក្សាអញ្ចឹង

    BY Khmernote Media August 19, 2019
    នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លើកឡើងថា លោកខ្មាសអៀនណាស់ ពេលបង្គន់សាធារណៈកខ្វក់ មានក្លិនមិនល្អ ដោយសារពលរដ្ឋមិនចេះនាំគ្នាថែរក្សាអញ្ចឹង

    ម៉ាឡេស៊ី៖ លោក Mahathir Bin Mohamad  នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានលើកឡើងថា បញ្ហាបង្គន់សាធារណៈកខ្វក់ និងមានក្លិនមិនល្អ​គឺជាសញ្ញាបង្ហាញថា ប្រជាពលរដ្ឋគ្មានទំនួលខុសត្រូវ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងសុន្ទរកថាមួយ ដែលបានរៀបចំឡើងនៅក្នុងសាលារៀនមួយកន្លែងកាលពីថ្ងៃ ១៣ សីហាកន្លងទៅនេះ ហើយប្រធានបទសំខាន់នៃវេទិកាសាធារណៈមួយនេះគឺ “មេរៀនសម្រាប់ប្រជាពលរដ្ឋនៅទីក្រុង”។

    លោកនាយករដ្ឋមន្រ្តីវ័យ ៩៤ ឆ្នាំរូបនេះបាននិយាយច្បាស់ៗថា៖ លោកពិតជាមានអារម្មណ៍ខ្មាសអៀនណាស់នៅពេលដែលគេនិយាយថា បង្គន់សាធារណៈមានក្លិនមិនល្អ ឬកខ្វក់ជាដើម ព្រោះបញ្ហានេះកើតឡើង ដោយសារតែប្រជាពលរដ្ឋម្នាក់ៗគ្មានទំនួសខុសត្រូវ។ លោកបានបន្តថា៖ ប្រជាពលរដ្ឋម្នាក់ត្រូវមានការទទួលខុសត្រូវស្មើៗគ្មាក្នុងការរក្សាសម្បត្តិសាធារណៈ ព្រោះសម្បតិ្តសាធារណៈមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ តែវាជារបស់ប្រជាពលរដ្ឋគ្រប់គ្នា។

    បើវាជាកម្មសិទ្ធរបស់ពលរដ្ឋទាំងអស់គ្នា ពលរដ្ឋទាំងអស់ត្រូវតែមានកាតព្វកិច្ចថែរក្សាវាដូចៗគ្នាដែរ ហើយកុំគិតថាជាការទទួលខុសត្រូវរបស់អ្នកណាម្នាក់ឲ្យសោះ។ តាមការលើកឡើងរបស់នាយករដ្ឋមន្រ្តីដូចខាងលើនេះ គឺលោកចង់បណ្តុះស្មារតីឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាស្រលាញ់ និងថែរក្សារបស់សាធារណៈ និងត្រូវមានវិន័យលើខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនចំពោះសម្បត្តិសាធារណៈ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay