សង្គម

ដល់សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចធ្វើដំណើរឆ្លងកាត់ស្ពានអាកាសផ្សារដីហុយបានហើយ

BY
Khmernote Media
March 27, 2018

រាជធានី​ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា គិតមកត្រឹមបច្ចុប្បន្ននេះ ស្ពានអាកាសផ្សារដីហុយបសម្រេចការសាងសង់បានប្រមាណ៩០%ហើយ ហើយគ្រោងនឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។

ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ប៉ុន្តែសម្រាប់រថយន្តធន់ធំមិនអនុញ្ញាតឲ្យធ្វើការឆ្លងកាត់ស្ពាននេះឡើយ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយនេះមានប្រវែង បណ្តោយ៩០៥ម៉ែត្រ និងទទឹង១៦.៤ម៉ែត្រ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ហាណូយ។ វា​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួល​បាន​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន សៀងហៃ ហើយ​ត្រួត​ពិនិត្យ​បច្ចេកវិទ្យា​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕

អត្ថបទ៖ សេម

Share This Post: