ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំចេះតែហ៊ាន! ចោរគាស់ផ្ទះម្នាក់ត្រូវទ្រោមខ្លួនដោយសារស្នាដៃស្រីស្អាតប្រឆាំងតទល់ រហូតចាប់ខ្លួនបានសម្រេចប្រគល់ទៅឲ្យសមត្ថកិច្ចដោះស្រាយ

    BY Khmernote Media August 15, 2019
    កុំចេះតែហ៊ាន! ចោរគាស់ផ្ទះម្នាក់ត្រូវទ្រោមខ្លួនដោយសារស្នាដៃស្រីស្អាតប្រឆាំងតទល់ រហូតចាប់ខ្លួនបានសម្រេចប្រគល់ទៅឲ្យសមត្ថកិច្ចដោះស្រាយ

    ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានករណីស្រីស្អាតម្នាក់វ៉ៃតទល់ជាមួយចោរបិទមុខដែលធ្វើសកម្មភាពគាស់ផ្ទះនាងរហូតបានសម្រេចចាប់ប្រគល់ខ្លួនទៅឲ្យសមត្ថកិច្ច។ យោងតាមប្រភពគណនីស្រីស្អាតដែលមានឈ្មោះថា Oun Khatrya បានបង្ហោះរៀបរាប់ឲ្យដឹងថា​៖ «សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត»។

    នាងបន្ថែមថា៖ «សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោរ គាស់ផ្ទះខ្ញុំនៅវេលាម៉ោង ១២ និង៤៨នាទីយប់ ថ្ងៃទី១២ឆ្លងចូលថ្ងៃទី១៣នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។ ដោយភ្ជាប់មកជាមួយវីដេអូដែលចាប់ខ្លួនចោរបានជាមួយនឹងស្នាមរបួសលើរាងកាយនាងដែលបានធ្វើការតតាំងជាមួយចោរ។ មហាជនជាច្រើនបានសម្តែងការកោតសរសើរចំពោះសេចក្តីក្លាហានរបស់នាង ពិតជាគួរឲ្យស្ញប់ស្ញែង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay