ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារជិត ៤,០០០នាក់ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបាត់បង់ឪពុកម្ដាយ ឬរស់នៅដោយកំព្រា ដោយសារជំងឺវីរុសអេបូឡា

    BY autoadmin August 16, 2019
    កុមារជិត ៤,០០០នាក់ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបាត់បង់ឪពុកម្ដាយ ឬរស់នៅដោយកំព្រា ដោយសារជំងឺវីរុសអេបូឡា

    តំណាងអង្គការយូនីសេហ្វបាននិយាយថា កុមារជាង ១,៣០០នាក់ ត្រូវកំព្រាឪពុកម្ដាយ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំកន្លងមក បន្ទាប់ពីពួកគេបានបាត់បង់ឪពុកម្តាយម្នាក់ ឬទាំងពីរនាក់ ដោយសារវីរុសអេបូឡា។ ហើយលោក Pierre Ferry ប្រធានកម្មវិធីការពារកុមារនៅអង្គការយូនីសេហ្វបានបន្ថែមថា កុមារចំនួន ២,៤៦៩នាក់ ផ្សេងទៀតក៏ត្រូវបានឃ្លាតឆ្ងាយពីគ្រួសាររបស់ពួកគេ ដោយសារឪពុកម្តាយ ឬអ្នកមើលថែរបស់ពួកគេ មានផ្ទុកមេរោគនេះ ដែលធ្វើឱ្យពួកគេត្រូវនៅដាច់ដោយលែកពីគ្នា។ ពោលគឺសរុបមកដល់ពេលនេះ មានកុមារប្រហែល ៤,០០០នាក់ ត្រូវបាត់បង់ ឬបែកពីម្ដាយឪពុករបស់ពួកគេ ដោយសារវីរុសដ៏កាចសាហាវនេះ។

    យោងតាមប្រភពវេជ្ជសាស្រ្តបានឱ្យដឹងថា វីរុសអេបូឡាដែលមានអត្រាមរណភាពខ្ពស់ប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់ ត្រូវបានចម្លងតាមរយៈការទាក់ទងដោយផ្ទាល់ជាមួយឈាម និងវត្ថុរាវដែលមានជាតិពុលក្នុងខ្លួន។ លោក Pierre Ferry បានពន្យល់ថា អង្គការយូនីសេហ្វកំពុងបង្កើតកន្លែងថែទាំ និងជម្រកបណ្តោះអាសន្ន សម្រាប់កុមារកំព្រា ដើម្បីទទួលការព្យាបាលផ្លូវចិត្ត។ លោកបានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ អង្គការយូនីសេហ្វបានបណ្តុះបណ្តាលអ្នកជំនួយការផ្នែកចិត្តសាស្រ្ត និងចិត្តសាស្ត្រជាង ៩០០នាក់ ដែលផ្តល់នូវការថែទាំផ្ទាល់ខ្លួនសម្រាប់កុមារកំព្រាទាំងនោះ៕

    អត្ថបទ៖ លីដា

    Share This Post: