ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុករនៅហុងកុងធ្វើការសុំទោសជាធារណៈ ចំពោះអ្នកដំណើរ ក្រោយជើងហោះហើរជាច្រើនត្រូវពន្យាពេល

    BY Khmernote Media August 19, 2019
    បាតុករនៅហុងកុងធ្វើការសុំទោសជាធារណៈ ចំពោះអ្នកដំណើរ ក្រោយជើងហោះហើរជាច្រើនត្រូវពន្យាពេល

    បាតុករនៅហុងកុងមួយក្រុមតូចបានធ្វើការសុំទោសជាធារណៈចំពោះអ្នកដំណើរទាំងអស់ដែរត្រូវឆ្លងកាត់ប្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងហុងកុង ក្រោយមានជើងហោះជាច្រើនត្រូវបានពន្យាពេលព្រោះតែការកើតមានបាតុកម្មនេះ។ តាមរយៈរូបភាពដែលគេទទួលបានពីក្នុងបណ្តាញសង្គមបានបង្ហាញថា ក្រុមបាតុករហុងកុងបានសរសេរអក្សលើបដាជាភាសាហុងកុង និងអង់គ្លេសដោយមានន័យថា “សូមទោសចំពោះភាពលំបាកនេះ ហុងកុងកំពុងតែមានបញ្ហាហើយ” ឬ “ទីក្រុងកំពុងចលាចលគ្មានអ្នកណាស្ដាប់អ្នកណានោះទេ សូមទោសផង”។


    គួររម្លឹកជូនថា កាលពីថ្ងៃច័ន្ទ និងអង្គារដើមសប្តាហ៍នេះ ប្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងហុងកុងត្រូវបានកាន់កាប់ដោយក្រុមបាតុករ ហើយភាពចលាចលនេះ បានធ្វើឲ្យព័ត៌មាននៃការហោះហើរមួយចំនួនត្រូវបានបាត់បង់ អ្នកដំណើរចំនួនត្រូវជាប់ក្នុងហ្វូងបាតុករ និងខកខានមិនអាចឡើងយន្តហោះតាមពេលកំណត់ ហើយជើងហោះហើរមួយចំនួនត្រូវពន្យាពេលជាច្រើនម៉ោងផងដែរ។ ជាក់ស្តែងមានអ្នកដំណើរត្រូវហោះហើរទៅកាន់ទីក្រុងបាងកកចំនួន ៦០ នាក់ត្រូវជាប់នៅក្នុងហ្វូងបាតុករ និងមិនអាចឡើងជិះយន្តហោះទាន់ពេលនោះទេហើយត្រូវយន្តហោះចេញដំណើរចោលទៀតផង។ ក្រោយមកទើបក្រុមហ៊ុនអាកាសចរណ៍របស់ថៃត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះធំមួយដើម្បីទៅប្រមូលយកអ្នកដំណើរដែលត្រូវជាប់នៅទីនោះជាថ្មីម្តងទៀតនៅថ្ងៃបន្ទាប់៕

    ” alt=”” />

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay