ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការិយាល័យប៉ូលីសថៃកំពុងពិចារណាផ្តល់រង្វាន់ជាទឹកប្រាក់ ដល់នរណាម្នាក់ដែលរាយការណ៍អំពីករណីប្រណាំងម៉ូតូនៅលើដងផ្លូវសាធារណៈ

    BY autoadmin August 16, 2019
    ការិយាល័យប៉ូលីសថៃកំពុងពិចារណាផ្តល់រង្វាន់ជាទឹកប្រាក់ ដល់នរណាម្នាក់ដែលរាយការណ៍អំពីករណីប្រណាំងម៉ូតូនៅលើដងផ្លូវសាធារណៈ

    កាសែតប្រចាំថ្ងៃរបស់ថៃ Matichon បានរាយការណ៍ថា ការិយាល័យប៉ូលីសថៃ (RTPO) កំពុងពិចារណាផ្តល់រង្វាន់ជាទឹកប្រាក់ សម្រាប់អ្នកដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនមនុស្ស ឬអ្នកដែលចូលរួមប្រណាំងម៉ូតូខុសច្បាប់នៅលើដងផ្លូវសាធារណៈ និងផ្លូវហាយវេ។ RTPO កំពុងពិភាក្សាអំពីបទប្បញ្ញត្តិច្បាប់ស្តីពីការផ្តល់រង្វាន់ជាសាច់ប្រាក់ ដោយមានគោលបំណងអនុវត្តវានៅក្នុងខែកញ្ញានេះ។ ហើយអត្តសញ្ញាណរបស់បុគ្គលដែលផ្តល់ព័ត៌មានអំពីអ្នកប្រណាំងម៉ូតូខុសច្បាប់ ក៏នឹងត្រូវបានរក្សាជាការសម្ងាត់ផងដែរ។

    គួររំលឹកដែរថា កាលពីខែមុនប៉ូលិសថៃបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ និងម៉ូតូចំនួន ២៦១គ្រឿង ជុំវិញករណីប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាជន។ ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងខេត្ត Samut Prakan​ ភាគខាងត្បូងប្រទេសថៃ ហើយតំបន់កើតហេតុនេះ គឺជាតំបន់ដែលមានការនិយមប្រណាំងម៉ូតូច្រើនបំផុត ជាពិសេសពីសំណាក់ក្រុមក្មេងស្ទាវ៕

    អត្ថបទ​៖ លីដា

    Share This Post: