បច្ចេកវិទ្យា

Huawei ត្រៀមប្រកាសកម្មវិធីមើលផែនទីថ្មីរបស់ខ្លួន សម្រាប់ប្រជែងជាមួយ Google Map

BY
Khmernote Media
August 16, 2019

យោងតាមការចុះផ្សាយរបស់ Androidauthority នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ បានឲ្យដឹងថា ខណៈដែលបច្ចុប្បន្នកម្មវិធីមើលផែនទីរបស់ក្រុមហ៊ុនយក្ស Google គឺ Google Map កំពុងតែដំណើរការយ៉ាងទូលំទូលាយជាមួយនឹងបណ្តាឧបករណ៍បច្ចេកវិទ្យាជាច្រើននោះ ស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងមកថា ក្រុមហ៊ុន Huawei ក៏បង្កើតកម្មវិធីមើលផែនទីផ្ទាល់ខ្លួនមួយ ដើម្បីប្រជែងទីផ្សារផងដែរ។

ការអះអាងដូចគ្នា ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសចិន China Daily បានឲ្យដឹងកន្លងមកថា កម្មវិធីផែនទីថ្មីរបស់ Huawei នេះនឹងមានឈ្មោះថា Map Kit ប៉ុន្តែដំណាក់កាលដំបូងនេះនឹងមិនអាចឲ្យអ្នកប្រើប្រាស់ធម្មតាដំណើរការវាបាននោះទេគឺសម្រាប់តែក្រុមអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាប៉ុណ្ណោះ។

Map Kit របស់ក្រុមហ៊ុន Huawei នឹងផ្តល់ជូននូវតួនាទីមួយចំនួន ដែលអាចមើលឃើញស្ថានភាពចរាចរណ៍ជាក់ស្តែង ការផ្លាស់ប្តូរគន្លងផ្លូវ និងលក្ខណៈពិសេសជាក់ស្តែងមួយចំនួនបន្ថែមទៀត។កម្មវិធីមិនតែប៉ុណ្ណោះត្រូវបានគេនិយាយផងដែរថា នឹងអាចប្រើប្រាស់ជាមួយនឹងភាសាទៅដល់៤០ផងដែរ ហើយនឹងអាចដាក់ឱ្យប្រើប្រាស់ដំបូងនាខែតុលាខាងមុខនេះហើយ៕

អត្ថបទ៖ Lee

Share This Post: