ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មករចិនចំនួន ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីមានការរអិលបាក់ដី នៅពេលដែលពួកគេកំពុងជួសជុលផ្លូវរថភ្លើងមួយកន្លែង

    BY autoadmin August 16, 2019
    កម្មករចិនចំនួន ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីមានការរអិលបាក់ដី នៅពេលដែលពួកគេកំពុងជួសជុលផ្លូវរថភ្លើងមួយកន្លែង

    ចិន៖ យោងតាមប្រភព CGTN បានឱ្យដឹងថា កម្មករចិនសរុបចំនួន ១៧នាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានការបាក់ដីមួយបានកើតឡើងកាលពីថ្ងៃពុធ នៅស្រុក Ganluo ក្នុងខេត្តស៊ីឈួនប្រទេសចិន។ មុនពេលកើតហេុតកម្មករជាង ២០នាក់ ត្រូវបានគេឱ្យដឹងថា បាននាំគ្នាទៅជួសជុសផ្លូវដែក ឆេងឌូ-គុនមីង ហើយក្រោយមកដីភ្នំក៏បានបាក់ស្រុតចុះធ្លាក់មកលើកម្មករ នៅប្រហែលជាម៉ោង ១២ និង ៤៤នាទី ថ្ងៃត្រង់ ហើយប្រតិបត្ដិការសង្គ្រោះនៅតែបន្ដដំណើរការ ដើម្បីស្វែងរកពួកគេ។

    យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តស៊ីឈួនឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះចំនួន ៧០នាក់ កំពុងធ្វើការនៅនឹងកន្លែង ដោយមានសត្វឆ្កែជួយសង្គ្រោះ និងឧបករណ៍ផ្សេងៗគ្នា រាប់បញ្ចូលទាំងឧបករណ៍ជីករក ឧបករណ៍រុករកអ្នកនៅមានជីវិត និងឧបករណ៍បញ្ជូនរូបភាព។ នាយកដ្ឋានបាននិយាយថា មនុស្សសរុបចំនួន ២៧នាក់ ត្រូវបានរៀបចំដើម្បីធ្វើការត្រួតពិនិត្យនៅក្នុងតំបន់ជុំវិញកន្លែងកើតហេតុ ដែលមានគ្រោះថ្នាក់ណាមួយ៕

    អត្ថបទ៖ លីដា

    Share This Post: