ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកគ្រូម្នាក់តែងតែដើររាប់សិបគីឡូទៅបង្រៀន ចុងក្រោយទទួលបានកាដូមិនអាចកាត់ថ្លៃបានរំភើបដល់ស្រក់ទឹកភ្នែក

    BY Khmernote Media August 27, 2019
    លោកគ្រូម្នាក់តែងតែដើររាប់សិបគីឡូទៅបង្រៀន ចុងក្រោយទទួលបានកាដូមិនអាចកាត់ថ្លៃបានរំភើបដល់ស្រក់ទឹកភ្នែក

    ហ្វីលីពីន៖ លោកគ្រូបង្រៀនកំសត់ម្នាក់រំភើបចិត្តរហូតស្រក់ទឹកភ្នែក ក្រោយសិស្សរបស់គាត់បាននាំគ្នាទិញស្បែកថ្មីជូនគាត់ចំនួនមួយគូ។ លោកគ្រូកំសត់រូបនេះមានឈ្មោះថា Cesar Punzalan អាយុ ៥០ ជាជនជាតិហ្វីលីពីន និងកំពុងបម្រើការងារជាគ្រូបង្រៀននៅក្នុងសាលា Immaculate Heart of Mary School។ សូមបញ្ជាក់ថា សាលារៀនមួយនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងខេត្ត Laguna ភាគខាងលិចប្រទេសហ្វីលីពីន ហើយសាលាមួយនេះមាននិន្នាការជួយបង្ហាត់បង្រៀនក្មេងក្រីក្រ ដោយមិនយកប្រាក់។ មិនមែនតែសិស្សនោះទេដែលក្រីក្រសូម្បីតែលោកគ្រូរូបនេះក៏ត្រូវរស់ក្នុងជីវភាពមួយលំបាកផងដែរ។

    តាមសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា រាល់ថ្ងៃលោកគ្រូ Cesar Punzalan ត្រូវដើរទៅបង្រៀនក្នុងចម្ងាយផ្លូវប្រវែង ៨ គីឡូម៉ែត្រជាប្រចាំ ហើយបើទោះជាត្រូវដើរឆ្ងាយដូចនេះក្តី តែលោកគ្រូមិនដែររអ៊ូរទាំ មកយឺត ឬខកខានមិនបានមកបង្រៀនម្តងណាឡើយ។ ដោយមើលឃើញពីការតស៊ូរបស់គាត់ដូចនេះហើយ ទើបសិស្សរបស់គាត់ទាំងអស់បានប្រមូលលុយគ្នាទិញស្បែកជើងថ្មីឲ្យគាត់មួយគូ ព្រោះគាត់ត្រូវដើររាល់ថ្ងៃ និងឆាប់សឹកស្បែកជើងខ្លាំងណាស់។ ក្រោយទទួលបានអំណោយនេះលោកគ្រូបាននិយាយថា៖ ប្អូនៗក៏ជាអ្នកមិនសូវមានប្រាក់ដែរ ចាំបាច់ចំណាយប្រាក់ទិញស្បែកជើងឲ្យខ្ញុំធ្វើអ្វី”? ហើយកូនសិស្សបានឆ្លើយព្រមគ្នាថា​៖ វាគឺជាទឹកចិត្តបន្តិចបន្តួចរបស់ពួកគេដើម្បីតបទៅនឹងការលះបង់ និងតស៊ូរបស់គ្រូក្នុងការមកង្រៀនពួកគេ។ សំដីនេះបានធ្វើឲ្យលោកគ្រូរំភើបចិត្តរហូតទាល់តែស្រក់ទឹកភ្នែកតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay