ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល ចុះសួរសុខទុក្ខ ព្រមទាំងជូនថវិកាមួយចំនួនដល់ជនរងគ្រោះជាមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលរងរបួសដោយសារតែផ្ទុះហ្គាសនៅសៀមរាប

    BY Khmernote Media August 17, 2019
    ឯកឧត្តម ស៊ុន ចាន់ថុល ចុះសួរសុខទុក្ខ ព្រមទាំងជូនថវិកាមួយចំនួនដល់ជនរងគ្រោះជាមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលរងរបួសដោយសារតែផ្ទុះហ្គាសនៅសៀមរាប

    យោងតាមប្រភពទំព័រផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់ឲ្យដឹងថា៖ «ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលរងគ្រោះថ្នាក់អគ្គីភ័យដោយសារឆេះស្ថានីយបញ្ចូលហ្គាស។

    ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅ ខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន អញ្ជើញសួរសុខទុក្ខ លោកតែម លាងហេង មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលរងគ្រោះថ្នាក់អគ្គិភ័យដោយសារឆេះស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅចំណុចផ្លូវលោកតាណឺយ ក្រុម១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈគាត់កំពុងធ្វើដំណើរឆ្លងកាត់មុខស្ថានីយនោះ។

    ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយបរិច្ចាគរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបទៅផ្តល់ជូន លោក តែម លាងហេង ផងដែរ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣:១៥នាទី មានហេតុការណ៍ឆេះស្ថានីយបញ្ចូលហ្គាសមួយកន្លែង ដែលមានទីតាំងដូចបញ្ជាក់ខាងលើ បណ្ដាលឱ្យមនុស្ស១៣នាក់ ទាំងបុគ្គលិកស្ថានីយ និងអ្នកកំពុងធ្វើដំណើរឆ្លងកាត់ទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay