អន្តរជាតិ
សូមអបអរសាទរដល់កីឡាការិនី អួន ច័ន្ទភត្រា្ត ដែលបានដណ្ដើមមេដាយប្រាក់ ១គ្រឿងបន្ថែមទៀតជូនកម្ពុជា
BY Khmernote Media
August 17, 2019
ចិន៖ សូមអបអរសាទរដល់កីឡាការិនីខ្មែរ អួន ច័ន្ទភត្រា្ត ដែលបានដណ្ដើមមេដាយប្រាក់ ១គ្រឿងបន្ថែមទៀតជូនកម្ពុជា លើប្រភេទកីឡា ទ្រីយ៉ាត្លុង វិញ្ញាសារហែលទឹក១៥០០ម៉ែត្រ ជិះកង់៤០គីឡូ និង រត់១០គីឡូ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ។
គួររំលឹកថាគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ចំនួនមេដាយដែលអត្តពលិកកម្ពុជា ដណ្តើមបានរហូតដល់ ៤៤គ្រឿង ក្នុងនោះមាស ១៨ ប្រាក់ ១៥ និង សំរិទ្ធ ១១ គ្រឿង ចំនួនមេដាយនឹងមានការប្រែប្រួល ព្រោះតែព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ ឬ The 18th World Police Fire Game 2019 Chengdu នៅប្រទេសចិន នឹងបញ្ចប់ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ៕







ប្រភព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ