អន្តរជាតិ
ពិតជាល្អមែនទែន! ប្រឡងបាក់ឌុបនៅព្រឹកនេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ
BY Khmernote Media
August 19, 2019
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ព្រឹកថ្ងៃទី១នេះមិនទាន់មានករណីបេក្ខជននាំយកព្រីយ៉ុងមកជាប់ខ្លួនឡើយ ពោលគឺស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួនរបស់បេក្ខជន។ ដោយនៅពេលនេះគឺបេក្ខជនទូទាំងប្រទេស កំពុងដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
នៅថ្ងៃប្រឡងនៃម៉ោងទី១នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ៕ ប្រភព៖ MoEYS Cambodia



