អន្តរជាតិ
ថែទាំសុខភាពផងប្អូនៗ! ប្រឡងបាក់ឌុបនៅព្រឹកនេះ បេក្ខជននៅមណ្ឌលប្រឡងមួយចំនួន បានជួបបញ្ហាសុខភាពវិលមុខ ខ្យល់គរ និង ក្អួត
BY Khmernote Media
August 19, 2019
ខណៈដែលដំណើរការសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនោះក៏មានបេក្ខជននៅមណ្ឌលមួយចំនួនបានជួបបញ្ហាសុខភាព។ ដោយមានបេក្ខជនខ្លះមានអាការៈវិលមុខ ខ្យល់គរ និងក្អួត ប៉ុន្តែដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕







ប្រភព៖ MoEYS Cambodia