បច្ចេកវិទ្យា

តាំងពីមានសង្គ្រាមសង្គ្រាមពាណិជ្ជកម្ម លោក Tim Cook បានទៅជួបលោក Donald Trump យ៉ាងហោចណាស់ ៥លើក

BY
autoadmin
August 19, 2019

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានគេរាយការណ៍ថា បានទៅជួបជាមួយលោក Donald Trump យ៉ាងតិច ៥លើក លើសពីឆ្នាំមុនៗទៅទៀត ក្នុងកិច្ចខំប្រឹងប្រែងដើម្បីចូលទៅជិតប្រធានាធិបតីអាមេរិក ខណៈពេលដែលលោក Trump កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។ ហើយកាលពីថ្ងៃសុក្រនេះលោក Tim Cook បានចូលរួមអង្គុយញ៉ាំអាហារពេលល្ងាចជាមួយលោកប្រធានាធិបតី ខណៈលោកកំពុងសម្រាកវិស្សមកាលនៅឯក្លឹបវាយកូនហ្គោលរបស់គាត់នៅ Bedminster រដ្ឋ New Jersey ។

នេះជាលើក ទី៥ ហើយដែលអ្នកទាំងពីរបានអង្គុយពិភាក្សាគ្នាដោយពិចារណាទៅលើការពិតដែលថា ខែសីហានេះអាចជាខែចុងក្រោយ សម្រាប់ការប្រឈមមុខនឹងពន្ធគយបន្ថែម ១០% លើផលិតផលចិន។ ការជួបគ្នានេះបានកើតឡើងស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលពាក់ព័ន្ធរវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើងៗ។ នេះមិនមែនជាព័ត៌មានល្អសម្រាប់ក្រុមហ៊ុន Apple នោះទេ ព្រោះក្រុមហ៊ុននេះពឹងផ្អែកលើការផលិតនៅក្នុងប្រទេសចិន ដើម្បីផលិតឧបករណ៍ iPhone និង iPad​ របស់ខ្លួន។ គួរឱ្យដឹងដែរថា រយៈពេល ៤លើក ដែលលោក Cook និងលោក Trump បានជួបគ្នាចុងក្រោយ គឺកាលពីខែមិថុនា បន្ថែមពីលើការពិភាក្សាដែលធ្វើឡើងនៅខែមេសា និងមីនា ឆ្នាំ២០១៩ និងកាលពីខែសីហា ឆ្នាំ២០១៨៕

អត្ថបទ៖ លីដា

Share This Post: