អន្តរជាតិ
គួរឲ្យកោតសរសើរ! ក្រុម ស.ស.យ.ក. ខេត្តប៉ៃលិន ទទួលផ្ញើ កង់ ម៉ូតូ ឥតគិតថ្លៃ ព្រមទាំងផ្តល់ទឹកសុទ្ធ ប្រេងកូឡា ដល់បេក្ខជនប្រឡង
BY Khmernote Media
August 19, 2019
ប៉ៃលិន៖ ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានធ្វើសកម្មភាពទទួលផ្ញើ កង់ ម៉ូតូ ផ្តល់ទឹកសុទ្ធ និងប្រេងកូឡា ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
សូមបញ្ជាក់ថាយោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល៕








