ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃហាមដាច់ឃាត់មិនឲ្យឡានធំៗឆ្លងកាត់ក្រុងនៅពេលថ្ងៃឡើយ មួយថ្ងៃអាចចេញចូលក្រុងបានតែ៤ម៉ោងប៉ុណ្ណោះ

    BY Khmernote Media August 20, 2019
    ថៃហាមដាច់ឃាត់មិនឲ្យឡានធំៗឆ្លងកាត់ក្រុងនៅពេលថ្ងៃឡើយ មួយថ្ងៃអាចចេញចូលក្រុងបានតែ៤ម៉ោងប៉ុណ្ណោះ

    ថៃ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្តេជ្ញាធ្វើការហាមឃាត់រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងទីក្រុងបាងកកជាដាច់ខាតនៅពេលថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ របាយការណ៍បានបង្ហាញជាធម្មតាមានរថយន្តដឹកទំនិញធំៗប្រមាណជា ៥០,០០០ គ្រឿង ធ្វើដំណើរចេញចូលទីក្រុងបាកកជារៀងរាល់ថ្ងៃ ហើយចំនួនរថយន្តដឹកទំនិញដ៏ច្រើននេះគឺជាផ្នែកមួយធ្វើឲ្យមានការកកស្ទះចរាចរណ៍។

    តាមគម្រោងរបស់ក្រសួងដឹងកជញ្ជូនថៃ សូម្បីតែខេត្តមួយចំនួននៅជាប់ក្រុងបាងកកក៏ត្រូវបានគេហាមឃាត់មិនមានរថយន្តដឹកទំនិញធំៗឆ្លងកាត់នៅពេលថ្ងៃដូចគ្នាដែរ ព្រោះចរាចរណ៍នៅក្នុងខេត្តទាំងនោះក៏មានការកកស្ទះដូចនៅក្នុងទីក្រុងដែរ។ យ៉ាងណាក្តី រថយន្តដឹកទំនិញធំៗនឹងត្រូវបានគេអនុញ្ញាតឲ្យចេញចូលក្នុងទីក្រុងបាងកកមានរយៈពេលតែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយចាប់ពីម៉ោង៤ទាបភ្លឺ រហូតដល់ពាក់កណ្តាលយប់ គឺហាមដាច់ខាតមិនឲ្យរថយន្តធំៗធ្វើដំណើរឡើយ រីឯនៅបណ្តាខេត្តផ្សេងៗ រថយន្តធំៗអាចធ្វើដំណើរបានចាប់ពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៦ ព្រឹក ហើយនៅបណ្តាខេត្តផ្សេងទៀតចន្លោះពីម៉ោង១០យប់ ដល់ម៉ោង៤ភ្លឺ។

    គេសង្ឃឹមថា ក្រោយគោលការណ៍ខាងលើត្រូវបានអនុវត្ត បញ្ហាកកស្ទះចរាចរណ៍នឹងកាត់បន្ថយបានមួយផ្នែក តែមិនអាចដោះស្រាយបញ្ហាកកស្ទះបានទាំងស្រុងនោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay