អន្តរជាតិ
ឃើញរូបភាពនេះហើយគួរឲ្យរំជួលចិត្ត ទឹកចិត្តឪពុកម្តាយរង់ចាំលើកទឹកចិត្តកូន ក្រៅរបងសាលា
BY Khmernote Media
August 19, 2019
នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ក៏ងាកមកមើលសកម្មភាពរបស់ឪពុកម្តាយ សាច់ញាតិដែលមករង់ចាំលើកទឹកចិត្តកូនក្មួយរបស់ខ្លួនដែលកំពុងតែបំពេញបេសសកម្មយ៉ាងក្តៅគគុក។ ទោះក្នុងអាកាសធាតុក្តៅ ខ្លួនជាឪពុកម្តាយសុខចិត្តមិនបំពេញការងារ រយៈពេល២ថ្ងៃ ដើម្បីមើលថែ លើកទឹកចិត្តកូនៗដែលកំពុងតែប្រឡង។
សូមបញ្ជាក់ថាយោងតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងមធ្យមសិក្សារទុតិយភូមិនៅឆ្នាំនេះមានបេក្ខជនសរុបចំនួន ១១៧ ០២៤នាក់ ចែកចេញជា ២០២មណ្ឌល ដោយថ្នាក់វិទ្យាសាស្ត្រមាន ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ដសង្គមមាន១២៧មណ្ឌល៕



រូបភាព៖ MoEYS Cambodia