បច្ចេកវិទ្យា

iPhone 11 ទំនងជាបង្ហាញខ្លួនជាមួយនឹងពណ៍ថ្មីមិនធ្លាប់មានពីមុនមក

BY
Khmernote Media
August 19, 2019

បរទេស: យោងតាមប្រភពព័ត៌មានន The Sun ចេញផ្សាយកាលពីពេលកន្លងមកអំពីពាក្យចចាមអារ៉ាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ iPhone ស៊េរីថ្មី គឺ iPhone 11 ថានឹងអាចបង្ហាញខ្លួនជាផ្លូវការនាដើមខែកញ្ញា នាពេលខាងមុខជាមួយនឹងពណ៌ថ្មីមួយ ដែលមិនធ្លាប់បានឃើញពីមុនមក។ តាមរយៈការអះអាងមួយពីសំណាក់បុគ្គលិករោងចក្រ Foxconn ជារោងចក្រផលិតទូរស័ព្ទម៉ូដែលថ្មី iPhone 11 បានឲ្យដឹងថា ក្រុមហ៊ុន Apple បានសម្រេចចិត្តជ្រើសរើសយកពណ៌ថ្មីមួយសម្រាប់ iPhone 11 ដែល iPhone ស៊េរីមុនរបស់ក្រុមហ៊ុន Apple មិនធ្លាប់មានពីមុននោះគឺពណ៌ខៀវចាស់។

Foxconn គឺជារោងចក្រ ដែលមានមូលដ្ឋាននៅក្នុងកោះតៃវ៉ាន់ ទទួលខុសត្រូវក្នុងការផលិតទូរស័ព្ទរបស់ក្រុមហ៊ុន Apple ចេញពីប្រទេសចិន។ ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមទាំងនេះ អ្នកជំនាញរបស់គេហទំព័រ MacRumors បានបញ្ជាក់ថា មិនមានភស្តុតាងបន្ថែមគ្រប់គ្រាន់ឡើយ ដើម្បីអះអាងថានេះជាការពិត ដោយកន្លងមកព័ត៌មានចចាមអារ៉ាមបែបនេះតែងតែបានកើតឡើងជារឿយៗក្នុងនោះដូចជាពីកាលខែឧសភាផងដែរ៕

អត្ថបទ៖ Lee

 

Share This Post: