បច្ចេកវិទ្យា

អស្ចារ្យមែនទែន! អវកាសយានិករបស់ SpaceX ជោគជ័យក្នុងការជិះរថយន្ត Tesla បានមួយជុំគន្លងព្រះអាទិត្យ

BY
autoadmin
August 19, 2019

យោងតាមទិន្នន័យពី Where is Roadster បានឱ្យដឹងថា អ្នកបើកបរអវកាស (Starman) របស់ SpaceX បានបញ្ចប់ការជិះរថយន្ត Tesla Roadster នៅក្នុងគន្លងវិថី ដោយធ្វើដំណើរជុំវិញអាទិត្យរយៈពេល ៥៥៧ថ្ងៃ ចាប់តាំងពីមានការបង្ហោះរ៉ុកកែត Falcon Heavy ក្នុងគោលបំណងជិះឱ្យបានជុំវិញព្រះអាទិត្យនេះ។ Roadster នេះបានធ្វើដំណើរប្រមាណ ៧៦២លានម៉ាយ ចាប់តាំងពីពេលនោះមក ដែលដើមឡើយរថយន្តនេះត្រូវបានគេរំពឹងថា នឹងជិះបានតែ ៣៦,០០០ម៉ាយ ឬ ២១,០០០ដង ប៉ុណ្ណោះ។ (គួរឱ្យស្ដាយ Starman នៅមិនទាន់អាច Drift លើអវកាសបាននៅឡើយទេ)

បច្ចុប្បន្នផែនដីគឺស្ថិតនៅផ្នែកម្ខាងនៃព្រះអាទិត្យ ហើយរថយន្តអគ្គីសនីរបស់ក្រុមហ៊ុន Tesla មួយនេះនឹងមិនអាចមកជិតផែនដីម្តងទៀតទេ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលវាមានចម្ងាយប្រហែល ០.៣៤៦ AU (ឯកតាតារាសាស្ត្រ) ឬចម្ងាយក្រោម ៣២.២លានម៉ាយ ពីផែនដី ។ វានឹងកាន់តែខិតទៅជិតភពព្រះអង្គារនៅចម្ងាយ ០.០៥ AU (ប្រហែល ៤.៦លានម៉ាយ) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ បន្ទាប់មក Starman នឹងត្រូវឯកោរយៈពេលយូរ ព្រោះគាត់ប្រហែលជានឹងមិននៅជិតផ្ទះ (ផែនដី) រហូតដល់ ឆ្នាំ២០៤៧ ឯណោះ។ ចំពេលអាមេរិកកំពុងមានបំណងបញ្ចូនមនុស្សទៅភពព្រះអង្គារឱ្យបានត្រឹម ឆ្នាំ២០៣០ អាចនិយាយបានថា នៅពេលដែលគាត់ (Starman) ត្រឡប់មកផែនដីវិញ ការធ្វើដំណើរអវកាសនឹងអាចក្លាយជារឿងធម្មតា៕

អត្ថបទ៖ លីដា

Share This Post: