សូមកោតសរសើរ រដ្ឋបាលសង្កាត់ និង ក្រុងតាខ្មៅ ទទួលផ្ញើកង់ម៉ូតូមិនយកកំរៃសេវា ហើយបាត់សងទៀត
ក្រុងតាខ្មៅ៖ ថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រុមការងារ ក្រុមកម្លាំងសមត្ថកិច្ច បានធ្វើសកម្មភាពទទួលផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅមណ្ឌលប្រឡងក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានគោលដៅចំនួន០៨ទីតាំង ដែលការផ្ញើម៉ូតូ និង កង់ មិនយកកំរៃសេវា បាត់សង និង មានការទទួលខុសត្រូវខ្ពស់ពីរដ្ឋបាលសង្កាត់ និង រដ្ឋបាលក្រុងតាខ្មៅ ។
ដោយប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Peng Sokun បានឲ្យដឹងថាការទទួលផ្ញើ កង់ម៉ូតូ ដោយឥតគិតថ្លៃនេះក្រុងតាខ្មៅ តែងតែធ្វើបែបនេះជារៀងរាល់ឆ្នាំក្នុងថ្ងៃប្រឡងបាក់ឌុប។ មហាជនបានលើកឡើងថា នេះគឺជាគំរូដ៏ល្អមួយដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយរបស់បេក្ខជន ក៏ដូចជាកាត់បន្ថយការ ចំណាយពេលវេលាលើការទូទាត់ថ្លៃផ្ញើយានជំនិះ។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ខេត្តកណ្តាល មានបេក្ខជនចូលរួមប្រឡងសរុប ៩.០០៥នាក់ មានមណ្ឌលប្រឡងចំនួន១៨មណ្ឌលចែកចេញជា ៣ស្រុកក្រុង ក្រុងតាខ្មៅមានមណ្ឌលប្រឡងចំនួន១៣ មណ្ឌល ,ស្រុកកណ្តាលស្ទឹងមាន០២មណ្ឌលប្រឡងនិង ស្រុកស្អាង មាន០៣ មណ្ឌល មានបន្ទប់សរុបចំនួន ៣៦៤បន្ទប់៕




” alt=”” />



ប្រភព៖ Peng Sokun/Khoy Cheam