រថយន្ត

ក្រុមហ៊ុន Drako ទើបតែបង្អួតរថយន្តអគ្គិសនីរបស់ខ្លួន ដែលមានកម្លាំងរហូតដល់ទៅ 1,200សេះ និងល្បឿន 330គីឡូម៉ែត្រ/ម៉ោង

BY
autoadmin
August 19, 2019

ក្រុមហ៊ុន Drako Motors បានដាក់បង្ហាញរថយន្ត GTE របស់ខ្លួន ដែលជារថយន្ត Sedan ផលិតឡើងដើម្បីចាប់យកតំណែងជារថយន្ត ដែលមានថាមពលខ្លាំងបំផុត ថ្វីបើវាជារថយន្តអគ្គិសនីក៏ដោយ។ វាទាក់ទងជាមួយនឹងម៉ាស៊ីនម៉ូទ័រទាំង ៤ នៃរថយន្ត ដែលផ្តល់ថាមពលរហូតដល់ 1,200សេះ និងកម្លាំងបង្វិលជុំ 6,500ft/lb ប៉ុន្តែសម្រាប់សន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ ខាងក្រុមហ៊ុននៅមិនទាន់បង្ហើបនៅឡើយទេ។

ចំណែកល្បឿនអតិបរិមារបស់វាគឺ 330គីឡូម៉ែត្រ/ម៉ោង ឬ 206ម៉ាយ/ម៉ោង។ ល្បឿនប៉ុណ្ណឹងគឺអាចនិយាយបានថា ខ្លាំងក្នុងចំណោមប្រភេទរថយន្តអគ្គីសនី ហើយក៏ខ្លាំងជាង Sedan ធន់ល្មមៗដែរ។ ខណៈក្រុមហ៊ុននៅមិនទាន់ប្រកាសពីចម្ងាយជិះបានប៉ុន្មានរាល់ពេលសាកថ្មម្ដងៗ វាត្រូវបានគេឱ្យដឹងថា មានថ្មសាកកម្លាំង 90គីឡូវ៉ាត់ម៉ោង។ សម្រាប់តម្លៃវិញក៏ក្រុមហ៊ុនមិនទាន់ឱ្យដឹងនៅឡើយ ប៉ុន្តែវានឹងត្រូវបញ្ជូនលក់នៅ ឆ្នាំ2020 នេះហើយ៕

អត្ថបទ៖ លីដា

Share This Post: