ទីបំផុតក្រុមហ៊ុន Apple ប្រកាសទាក់ទងទៅនឹង iPad ថ្មីរបស់ខ្លួនហើយ ជាមួយនឹងតម្លៃត្រឹម $299 ហើយអាចប្រើបានជាមួយនឹង Apple Pencil សម្រាប់ជំនួយដល់ការសិក្សា
- March 28, 2018
កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Apple បានសម្រេចប្រកាសទាក់ទងទៅនឹង iPad ម៉ូដែលថ្មីរបស់ខ្លួនដែលមានតម្លៃត្រឹម $329 ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ការអប់រំរបស់ខ្លួនដែលធ្វើឡើងក្នុងរដ្ឋ Chicago។ ដោយឡែក iPad នេះគឺមានទំហំអេក្រង់ 9.7អ៊ីញ ប្រភេទ Retina និងបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion និងអាចប្រើប្រាស់បានជាមួយនឹង Apple Pencil ដែលល្អបំផុតសម្រាប់ការសិក្សា។

ទាក់ទងទៅនឹងតម្លៃរបស់ iPad ទំហំ 9.7អ៊ីញថ្មីនេះ គឺចាប់ពី $329 ឡើងទៅសម្រាប់ទំហំអង្គផ្ទុកទិន្នន័យ 32GB និងអាចប្រើប្រាស់បានជាមួយតែ Wi-Fi ប៉ុណ្ណោះ។ ចំណែកឯម៉ូដែលដាក់ស៊ីមបាន គឺមានតម្លៃ $459។ អ្វីដែលអស្ចារ្យបំផុតនោះគឺ សម្រាប់សិស្សានុសិស្សដែលកំពុងបន្ដការសិក្សា ក្រុមហ៊ុន Apple នឹងលក់ iPad នេះក្នុងតម្លៃពិសេសត្រឹម $299 ប៉ុណ្ណោះ។ សម្រាប់ជម្រើសពណ៌វិញគឺមានដូចជា ប្រាក់ ប្រផេះ និងមាស។
គួរបញ្ជាក់ផងដែរថា សម្រាប់ផលិតផល Apple Pencil គឺតម្រូវឲ្យអ្នកទិញក្រៅក្នុងតម្លៃ $99 និង $89 សម្រាប់សិស្ស។ Smart Cover គឺមានតម្លៃ $39 ជាមួយនឹងជម្រើសពណ៌ ប្រផេះ ខៀវ ក្រហម ស និងផ្កាឈូក។

Fu
ប្រភព៖ idropnews
- Share This Post:






