ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណល់ ត្រាំ បង្ហាញពីចំណាប់អារម្មណ៍ចង់ទិញយកកោះ Greenland

    BY Khmernote Media August 21, 2019
    លោក ដូណល់ ត្រាំ បង្ហាញពីចំណាប់អារម្មណ៍ចង់ទិញយកកោះ Greenland

    លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ទិញយកកោះ Greenland ប៉ុន្តែលោកបានបញ្ជាក់ថា ការទិញនោះមិនមែនជាជម្រើសអទិភាព ឬជាភាពចាំបាច់ខ្លាំងសម្រាប់រដ្ឋបាលរបស់លោកនោះទេ។ ប្រធានាធិបតីរូបនេះបានប្រាប់ទៅកាន់ក្រុមអ្នកព័ត៌មានថា​៖ “ពេលនេះរដ្ឋបាលរបស់លោកកំពុងពិភាក្សាគ្នាជុំវិញការទិញកោះមួយនេះឲ្យក្លាយជាទឹកដីអាមេរិក តែយ៉ាងណាក្តីការសម្រេចជាផ្លូវការនៅមិនទាន់ធ្វើឡើងភ្លាមៗនោះទេ ដោយអាមេរិកត្រូវការពេលជជែកជាមួយប្រទេសដាណឺម៉ាក និងក្រុមការងារបច្ចេកទេសជាមុនសិន”។

    សូមបញ្ជាក់ជូនថា Greenland គឺជាកោះមួយមានផ្ទៃដីសរុបជាង ២ លានម៉ែត្រការ៉េ។ កាលពីសតវត្សទី ១៨ ប្រទេសដាណឺម៉ាកបានដាក់អណានិគមលើកោះមួយនេះអស់រយៈពេលជាច្រើនឆ្នាំ តែរហូតមកទល់នឹងពេលនេះ Greenland បានក្លាយជាប្រទេសដែលមានឯករាជ្យពេញលេញមួយ។ Greenland ជាដែនដីដែលហុំព័ន្ធដោយដុំទឹកកក និងមានប្រជាពលរដ្ឋត្រឹមតែ ៥៧ ០០០ នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី ដែនដីមួយនេះត្រូវបានគេរកឃើញថា សម្បូរទៅដោយរ៉ែ ប្រភពទឹកស្អាត ត្រី គ្រឿងសមុទ្រ ប្រភពថាមពល កន្លែងទេសចរណ៍បែបដំណើរផ្សងព្រេង និងធនធានសំខាន់ៗជាច្រើនទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay